
តើ Website មានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
Website មាន ២ ប្រភេទ ៖
-Static Website
- Dynamic Website
តើ Static Website ជាអ្វី ?
Static website គឺជាប្រភេទគេហទំព័រមួយដែលមានលក្ខណៈ Fixed ពោលគឺរាល់ទិន្នន័យដែលបានបង្ហាញ នៅក្នុងគេហទំព័រគឺមិនមាន ការប្រែប្រួល និងមិនមានការ Store ទុកទិន្នន័យនៅលើ Database ទេ ។ ហើយវាធ្វើការជាមួយ Client-site (Browser) ដែលបង្កើតឡើង ដោយភាសាដូចជា៖ HTML, CSS និង JavaScript ។ Static website ជាទូទៅដំណើរការសម្រាប់គេហទំព័រតូចៗដែលមានចំនួនទំព័រកំណត់ ហើយមិនតម្រូវឲ្យមានការអាប់ដេតមាតិកាញឹកញាប់នោះទេ ។ ឧទាហរណ៍នៃ Static website រួមមានដូចជា personal portfolios, company brochures, and product promotion pages ។

តើ Dynamic Website ជាអ្វី ?
Dynamic website គឺសំដៅទៅលើប្រភេទគេហទំព័រ ដែលមានលក្ខណៈអាចបទបែនបាន តាមអ្វីដែលអ្នកប្រើប្រាស់ ចង់បានដោយ មាតិកាបស់វាមិនត្រូវបានគេសរសេរ Fixed ដូច Static website ឡើយ ព្រោះទិន្នន័យវាត្រូវបានរក្សាទុកក្នុង Database ។ Dynamic website ប្រើប្រាស់បច្ចេកវិទ្យាម៉ាស៊ីនមេ (ឧទាហរណ៍ PHP) ដើម្បីបង្កើតគេហទំព័រ Dynamic ។ ក្រុមហ៊ុនដែលជ្រើសរើសគេហទំព័រ Dynamic អាចបន្ថែម និងធ្វើបច្ចុប្បន្នភាពមាតិកាថ្មីៗទៅកាន់គេហទំព័ររបស់ពួកគេនៅពេលចាំបាច់ណាមួយយ៉ាងងាយស្រួល ។ ហើយភាសាសម្រាប់បង្កើតគេហទំព័រ Dynamic មានដូចជា៖ PHP, Node.js, ASP.NET និងភាសាផ្សេងជាច្រើនទៀត ។

អ្វីជាភាពផ្សេងគ្នានៃ Static and Dynamic Website ?
Static Website
- ខ្លឹមសារនៃគេហទំព័រមិនអាចផ្លាស់ប្តូរនៅពេលដំណើរការបានទេ។
- មិនមានអន្តរកម្មជាមួយមូលដ្ឋានទិន្នន័យដែលអាចធ្វើបានទេ។
- វាលឿនជាងមុនក្នុងការផ្ទុកបើប្រៀបធៀបទៅនឹង dynamic website ។
- ការចំណាយលើការអភិវឌ្ឍន៍ថោកជាង។
- មិនមានមុខងារគ្រប់គ្រងមាតិកាទេ។
- HTML, CSS, Javascript ត្រូវបានប្រើសម្រាប់បង្កើតគេហទំព័រ។
- មាតិកាដូចគ្នាត្រូវបានចែកចាយរាល់ពេលដែលទំព័រត្រូវបានផ្ទុក។
Dynamic Website
- មាតិកានៃគេហទំព័រអាចត្រូវបានផ្លាស់ប្តូរ។
- អន្តរកម្មជាមួយមូលដ្ឋានទិន្នន័យគឺអាចធ្វើទៅបាន
- វាយឺតជាង static website ។
- ការចំណាយលើការអភិវឌ្ឍន៍បន្ថែមទៀត។
- លក្ខណៈពិសេសនៃប្រព័ន្ធគ្រប់គ្រងមាតិកា។
- ភាសាខាងម៉ាស៊ីនមេ (server-side) ដូចជា PHP, Node.js ត្រូវបានប្រើ។
- មាតិកាអាចផ្លាស់ប្តូររាល់ពេលដែលទំព័រត្រូវបានផ្ទុក