(ភ្នំពេញ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី Dato’ Pahlawan Asri bin Shukor ប្រធានបេសកកម្ម IOT (HOM) និងសមាជិក បានធ្វើដំណើរពីរាជធានីភ្នំពេញ ឆ្ពោះទៅទីស្នាក់ការប្រចាំនៅខេត្តព្រះវិហារ និងខេត្តបន្ទាយមានជ័យ ដើម្បីចុះទៅសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ អំពីស្ថានភាពព្រំដែនក្រោយបទឈប់បាញ់។
បេសកកម្មនេះ ធ្វើឡើងក្រោមការសម្របសម្រួលរបស់ ក្រសួងការពារជាតិកម្ពុជា៕
ដកស្រង់ចេញពីប្រភព៖ freshnewsasia.com

