(បរទេស)៖ មហាសេដ្ឋី Elon Musk បានប្រកាសដាក់ឱ្យប្រើប្រាស់មុខងារសារថ្មីហៅថា «XChat» នៅលើបណ្តាញសង្គម X។
មុខងារនេះ គឺជាជំហានថ្មីក្នុងការផ្តល់នូវសេវាផ្ញើសារដែលមានសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីប (end-to-end encryption) ហើយមិនត្រូវការប្រើលេខទូរស័ព្ទ ដើម្បីចុះឈ្មោះនោះទេ។
លក្ខណៈពិសេសសំខាន់ៗរបស់ XChat រួមមាន៖
* ប្រព័ន្ធ end-to-end encryption៖ សារឬឯកសារ មានតែអ្នកផ្ញើ និងអ្នកទទួលប៉ុណ្ណោះដែលអាចអានបាន។ សារត្រូវបានអ៊ិនគ្រីបដោយបច្ចេកវិទ្យា «Bitcoin Style» ដើម្បីជៀសវាងការចូលរួមពីភាគីទីបី ពោលទោះបីបណ្តាញសង្គម X ខ្លួនឯងផ្ទាល់ក៏មិនអាចអានបានដែរ។
* សារត្រូវបានបាត់ដោយស្វ័យប្រវត្តិ៖ អ្នកប្រើអាចកំណត់ឱ្យសារបាត់ទៅវិញ បន្ទាប់ពីរយៈពេលមួយ ដូចជា ៥នាទី ឬមួយសប្ដាហ៍។
* ផ្ញើឯកសារបានគ្រប់ប្រភេទ: XChat គាំទ្រការផ្ញើររូបភាព វីដេអូ ឯកសារ និងប្រភេទឯកសារផ្សេងៗទៀត។
* ផ្ញើតាមសំឡេង និងវីដេអូដោយមិនចាំបាច់ប្រើលេខទូរស័ព្ទ៖ អ្នកប្រើអាចទំនាក់ទំនងគ្នាតាមសំលេង ឬវីដេអូដោយផ្ទាល់ក្នុងកម្មវិធី X ដោយមិនចាំបាច់ភ្ជាប់លេខទូរស័ព្ទ។
* ការការពារដោយលេខសម្ងាត់ (PIN): សារ XChat ត្រូវបានការពារដោយលេខសម្ងាត់ ៤ខ្ទង់ ដែលអ្នកប្រើត្រូវបញ្ចូលដើម្បីចូលប្រើ។
* មានសម្រាប់អ្នកប្រើ X Premium ជាដំបូង៖ XChat កំពុងដាក់ឱ្យសាកល្បងជាដំណាក់កាល ដល់អ្នកប្រើសេវាពិសេស (មានបង់ប្រាក់) ជាមុន ហើយសម្រាប់ការផ្ដល់ជូនទូទៅនឹងមាននាពេលខាងមុខ។
គួរជម្រាបថា XChat គឺជាផ្នែកមួយនៃគម្រោងធំបំផុតរបស់ Elon Musk ក្នុងការប្រែក្លាយបណ្តាញ X ជា «កម្មវិធីគ្រប់យ៉ាង» (Everything App) ដែលបញ្ចូលការផ្តល់សម្ភាសន៍ ការផ្ញើសារ ការទូទាត់ និងសេវាផ្សេងៗទៀតក្នុងកម្មវិធីតែមួយ។ ដោយផ្ដល់សេវាសារដែលសុវត្ថិភាពខ្ពស់ មិនចាំបាច់មានលេខទូរស័ព្ទ ហើយអាចផ្ញើសាររូបភាពវីដេអូ ឯកសារជាច្រើនប្រភេទបាន។ XChat ក៏ត្រូវបានគេដឹងថា កំពុងប្រកួតប្រជែងជាមួយកម្មវិធីធំៗដូចជា WhatsApp, Telegram, និង Signal ផងដែរ៕
ដកស្រង់ចេញពីប្រភព៖ freshnewsasia.com


